update ព័ត៌មាន៖ករណីជម្លោះរវាងជនជាតិថៃបានចាក់ជនជាតិខ្មែរស្លាប់និងរបួសពេលនេះដឹងការពិតហើយ!!!
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ១០ នាទី ជំនាញបានទទួលពត៏មានពីសន្តិសុខនៅក្នុងបុរីសានហ៊ូ បានរាយកាណ៍មកថា មានករណីជនជាតិថៃមួយក្រុមបានធ្វើសកម្មភាពនិងបានចាក់ទៅលើសន្តិសុខពីរនាក់ ភេទប្រុស បណ្ដាលឱ្យស្លាប់ ០១ នាក់ នៅនឹងកន្លែងកើតហេតុ និងរបួសស្រាល ០១ នាក់។
១-ជនរងគ្រោះមានឈ្មោះ ញ៉ែប គឹសាន ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ សន្តិសុខ ( ស្លាប់)។
២-ជនរងគ្រោះមានឈ្មោះ សុខ ស៊ីណាត ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ សន្តិសុខ( របួសស្រាល)
ក្រោយពីកើតហេតុក្រុមជនបង្កជាជនជាតិថៃបានរត់គេចខ្លួន តែត្រូវកម្លាំងយើងបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ នឹងបានធ្វើការហ៊ុមព័ទ្ធ ឃាត់ខ្លួនបានជនជាតិថៃចំនួន១៥នាក់ ក្នុងនោះមានជនសង្ស័យ ចំនួន៦នាក់ បានយកមកអធិការដ្ឋាន ក្រុងប៉ោយប៉ែត ដើម្បីសួរនាំបន្ត។
១.ជនសង្ស័យឈ្មោះ សុីឡៈ ម៉ុងឈុនកាហាន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិថៃ
២.ជនសង្ស័យឈ្មោះ សុផាក់ឆៃ ដារ៉ាកៃ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិថៃ
៣.ជនសង្ស័យឈ្មោះ មេថាត់ អាការៈប្រាក់ឆាត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ
៤.ជនសង្ស័យឈ្មោះ ថាណាក់ភុន ហេមម៉វុធ អាយុ៣១ឆ្នាំ ជនជាតិថៃ
៥.ជនសង្ស័យឈ្មោះ ថុតសាឡាត សឺឡាតា អាយុ២៨ឆ្នាំ ជនជាតិថៃ
៦.ជនសង្ស័យឈ្មោះ ថាណាត់ វង្សចាលើន អាយុ៣០ឆ្នាំ ជនជាតិថៃ ជនសង្ស័យទាំង ៦នាក់ បានឆ្លើយសារភាពចំពោះសមត្ថកិច្ចថា ពួកខ្លួនបាននាំគ្នារៀបគម្រោងដើម្បីរំដោះខ្លួនចេញពីផ្ទះល្វែងមួយកន្លែងដែលមានសន្តិសុខយាមចំនួនបីនាក់ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ខេត្តបន្ទាយមានជ័យ។
ការរៀបចំគម្រោងនេះគឺខ្លួនបានពិភាក្សាគ្នា
ទី១. គូសផែនទីនៅតាមចំណុចយាមរបស់សន្តិសុខ
ទី២. រៀបចំគម្រោងវាយទៅលើសន្តិសុខឲ្យសន្លប់ ហើយនាំគ្នារត់គេចខ្លួន ដោយពួកខ្លួនពុំមានបំណងចាក់សម្លាប់សន្តិសុខនោះទេ ។
បច្ចុប្បន្នជនសង្ស័យទាំង ៦ នាក់ត្រូវបានបញ្ជូនទៅតុលាការដើម្បីធ្វើតាមនីតិវិធី។
រាយការណ៍ដោយ៖ សៅ កុសល TK03 ប្រចាំខេត្តបន្ទាយមានជ័យ!!!











No comments