លោក ជី រិទ្ធី ប្រធានរដ្ឋបាលសមាគមនិងលោក ញុឹប សុជាតិ ប្រធានផ្នែកទទួលបន្ទុបព័ត៌មាននាំយកអំណោយមនុស្សធម៌របស់សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពទៅជូនលោក តុង ពិសីកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយនៅផ្ទះ!!!
ខេត្តកណ្តាល៖ថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព ចំពោះសមាជិការសមាជិការរបស់សមាគមដែលមានជំងឺប្រចាំកាយកំពុងសម្រាលព្យាបាលនៅផ្ទះ បានចាត់តាំងលោក ជី រិទ្ធី ប្រធានរដ្ឋបាលសមាគមនិងលោក ញុឹប សុជាតិ ប្រធានផ្នែកទទួលបន្ទុបនៃសមាគមព្រមទាំងលោក ធូ ចាន់ថុល ភ្នាក់ងារអង្គភាពរស្មីក្រុងតាខ្មៅ នាំយកអំណោយគ្រឿងឧបរិភោគ បរិភោគមួយចំនួនជាអំណោយរបស់សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព ទៅជូនលោក តុង ពិសី កំពុងមានជំងឺប្រចាំកាយ ស្ថិតក្នុងភូមិខ្សាច់ ឃុំខ្សាច់ ក្រុងអរិក្សត្រ ខេត្តកណ្ដាល ។
ក្នុងឱកាសនោះដែរលោក ជី រិទ្ធី ប្រធានរដ្ឋបាលសមាគមបានជួបសំណេះសំណាលជាមួយលោក តុង ពិសី ភ្នាក់ងារព័ត៌មានអង្គភាព(រស្មីក្រុងតាខ្មៅ) ប្រចាំខេត្តកណ្តាល និងភរិយា លោកប្រធានរដ្ឋបាលបានលើកឡើងបន្តទៀតថាគ្រឿងឧបភោគបរិភោគបន្តិចចន្តួចនេះដោយមានគិតគូពីលោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោពន្លឺសន្តិភាពបានផ្ដួចផ្តើមនិងមានការចូលរួមចំណែកពីសំណាក់មហាគ្រួសារអង្គភាព រស្មីក្រុងតាខ្មៅ ទាំងអស់ ។
អំណោយសមាគមរួមមាន៖ អង្ក១ការ៉ុង៥០គីឡូ ទឹកត្រី-ទឹកសេអ៊ីវ ព្រមទាំងថវិការ១ចំនួន ដើម្បីសំរាប់សម្រួលក្នុងការដោះស្រាយមួយពេល អំណោយទាំងនេះដោយមានការឧបត្ថមពីឯកឧត្តម សុខហេង សុម៉ាលី ទីប្រឹក្សាសម្តេចសង្ឃ ប៊ូ គ្រី ។
ជាចុងក្រោយលោក តុង ពិសី សូមថ្លែងអំណរគុណទៅដល់លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពដែលបានយកចិត្តទុកដាក់ដល់សមាជិក សមាជិការ របស់សមាគមបានស្វែងរកជំនួយជួយដល់គាត់កំពុងមានជំងឺប្រចាំកាយមួយចំហែងខ្លួននិងម្ចាស់អំណោយ 🙏សូមជូនពរ លោកប្រធានសមាគមនិងថ្នាក់ដឹកនាំសមាគមក្រុមការងារទាំងអស់សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពព្រមទាំងម្ចាស់អំណោយ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





No comments