បើកដំណើរវិញហើយក្រោយពីអង្គភាព{រស្មីក្រុងខ្មៅ}ចុះផ្សាយបានបិទមួយចំអិនកំពឹស លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងគួរតែដុះក្លែលលោកមេប៉ុស្តិ៍ត្រើយស្លាផង!!!!
ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី៣០.១០.២០២៥ បើតាមប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាព{រស្មីក្រុងតាខ្មៅ}ជាបន្តបន្ទាប់អោយដឹងថា ទីតាំងបើកល្បែងស៊ីសងមួយកន្លែងក្នុងភូមិលេខ៣ ឃុំត្រើយស្លារ ស្រុងស្អាង ខេត្តកណ្ដាល ក្រោយពីបណ្តាញសារព័ត៌មាន{រស្មីក្រុងតាខ្មៅ} ចុះផ្សាយកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗ ហើយទីតាំងមួយកន្លែងបាន{បិទដំណើរការ តែការបិទដំណើរនេះបានត្រឹមមួយចំអិនកំពឹស} តែពេលនេះបើកដំណើរវិញហើយ តើលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងបានដឹងដែលឫទេ? ពេលនេះដឹងហើយតើមានចំណាត់ការយ៉ាង ចំពោះលោកមេប៉ុស្តិ៍រដ្ឋបាលឃុំត្រើយស្លារ ??
ពលរដ្ឋពិតជាមានមន្ទិលជាខ្លាំង ហេតុអ្វីទីតាំងបើកលេងល្បែងសុីសងជលមាន់អនឡាញមួយកន្លែងអាចបើកដំណើរលេងបានម្តងទៀត ឬក៏ទីតាំងមួយកន្លែងនេះបានដាក់ដង្វាយថ្វាយក្បាលជ្រូកដ៏ អរុកអ្នកតា ម្ចាស់ទឹកម្ចាស់ដីឃុំត្រើយស្លាត្រូវហើយ ទើបទីតាំងមួយកន្លែងនេះបើដំណើរការវិញ???
ទោះបីយ៉ាងណាពលរដ្ឋស្នើសុំលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាង គួរតែមានវិធានការដោះក្លែល លោក ឡុង ភក្រ្តា មេប៉ុស្តិ៍ឃុំត្រើយស្លាចេញម្ដងទៅ។ កុំឱ្យប៉ះពាល់និងកិត្តិយសសេចក្តីថ្លៃថ្នូររបស់កងកម្លាំង ជាពិសេស ដូចពាក្យចាស់ពោលថា បើកថ្នាក់លើមិនបើកដៃ ថ្នាក់ក្រោមក៏មិនហ៊ានដែរ។
កុំឱ្យមានការរុញច្រើនដាក់គ្នាទម្លាក់កំហុសដាក់គ្នាជុំវិញទីតាំងបើកលេងល្បែងស៊ីសងខាងលើសង្ឃឹមថាលោកអធិការស្រុកស្អាងនឹងមានវិធានការក្តៅចំពោះលោកមេប៉ុស្តិ៍ដើម្បីភូមិ-ឃុំមានសុវត្ថិភាពក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។
ទោះបីយ៉ាងណាប្រជាពលរដ្ឋនៅស្នើសុំលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាលសូមមេត្តា ចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដល់ទីតាំង ខាងលើផង ក៏ដូចចូលរួមចំណែក ទប់ស្កាត់បទល្មើសផ្សេងៗដោយកន្លងមកលោកឧត្តមសេនីយ៍ទោស្នងការខេត្តតែងតែខិតខំប្រឹងប្រែងយល់ចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសផ្សេងៗដូចភ្លៀងរលឹមនិងយកចិត្តទុកដាក់ខ្ពស់សុវត្ថិភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពលរដ្ឋក្នុងមូលដ្ឋានតែងសាទរចំពោះលោកឧត្តមសេនីយ៍ទោស្នងការដែលខិតខំយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសផ្សេងៗសុវត្ថិភាពក្នុងមូលដ្ឋាន។
អង្គភាព{រស្មីក្រុងតាខ្មៅ}ចូលរួមផ្សព្វផ្សាយសកម្មភាពនៅក្នុងមូលដ្ឋានក៏ដូចចូលរួមចំណែកជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុក.ខេត្តដើម្បីជ្រាបជាព័ត៌មានដែលអាជ្ញាធរមិនទាន់ទទួលបានក្នុងដៃរបស់ខ្លួន អង្គភាពយើងនិងធ្វើការបំភ្លឺរាល់ម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មានសូមអរគុណ។





No comments