Breaking News

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធ យោធិនពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងវត្តស្វាយលើ ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តសៀមរាប៖ព្រឹកថ្ងៃចន្ទ ទី៤ សីហា ២០២៥ឆ្លៀតក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារយុទ្ធជនពលី លោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី សំដៅជាកិច្ចតបស្នង និងគោរពនូវវីរភាពដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីឱ្យខានតែបាន។ លើសពីនេះ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារយុទ្ធជនពលីផងដែរ។






No comments