Breaking News

គួរតែមានការផ្លាស់ប្ដូរកំពង់ចម្លងសាឡាងចុងថ្នល់៖មួយករណីទៀតហើយនិយាយមិនទាន់ផុតពីមាត់ផង មានករណីរថយន្តរអិលថយក្រោយបណ្ដាយខូចកាងក្រោយនៅលើទីតាំងសាឡាងដ ចំណុចចុងថ្នល់កំពង់ចម្លង(កំពង់លែង-កំពង់ឆ្នាំង) ថ្ងៃមិញនេះ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ឆ្នាំង÷ផ្សាយចេញថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៥ មានករណីរថយន្តមួយគ្រឿងបានរអិលថយក្រោយបណ្ដាលឲ្យរងការខូចខាតកាងក្រោយតែសំណាងមិនបណ្ដាលឲ្យធ្លាក់ចូលទឹកទន្លេហេតុការណ៍នេះនៅរសៀលថ្ងៃទី១១ សីហា ឆ្នាំ២០២៥ នៅចំណុចកំពង់ចម្លង(កំពង់ឆ្នាំង-កំពង់លែង) ហៅសាឡាងចុងថ្នល់ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ករណីថ្មីទៀតហើយដែលបណ្ដាលឲ្យរថយន្តមួយគ្រឿងបានរអិលថយក្រោយបណ្តាលអោយខូចកាងខាងក្រោយរថយន្ត តែសំណាងហើយដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស។

បើតាមប្រភពប្រជាពលរដ្ឋបានអោយដឹងថាទីតាំងកំពង់ចម្លងមួយកន្លែងនេះដោយសាតែផ្លូវចុះចូលសាឡាងមានស្ថានភាពតូចចង្អៀត ក្នុងការសម្រួលរថយន្តឡើងសាឡាង ទើបបណ្ដាលឲ្យរថយន្តមួយគ្រឿងនេះថយក្រោយ រអិលទៅបុកនិងជ្រុងសាឡាងបណ្ដាលឱ្យខូចខាត ។

ដោយឃើញសកម្មភាពបែបនេះ ទើបប្រជាពលរដ្ឋជាច្រើនដែលបានសំណូមពរហើយ សំណូមពរទៀត ទៅដល់មន្ត្រីអាជ្ញាធរពាក់ព័ន្ធក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជួយសម្រួល ទៅទីតាំងដែលមានកន្លែងធំទូលាយ ដើម្បីបញ្ជៀសរាល់គ្រោះថ្នាក់ផ្សេងៗដោយ យថាហេតុ កន្លងមកប្រជាពលរដ្ឋសង្តេតឃើញថាកំពង់ចម្លងចំណុចខាងលើមួយនេះ ហាក់បីដូចជាមានអាហានិភ័យណាស់ រាល់រថយន្តនិងម៉ូតូជាច្រើនបានឡើងលើសាឡាងម្ដងៗ។

ជារើយៗប្រជាពលរដ្ឋសង្កេតឃើញកន្លងមក ថ្មីៗនេះថា ក៏មានរថយន្តមួយគ្រឿងបានថយ ក្រោយរអិលជិតធ្លាក់ចូលទន្លេ នេះសំណាងហើយដែលមិនបណ្ដាលឲ្យមានគ្រោះថ្នាក់់ដល់មនុស្ស។

នេះបើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មានរថយន្តមួយគ្រឿងទៀតហើយដែលជួបឧបទ្ទវហេតុនេះ នៅពេលដែលថយក្រោយចុះលើសាឡាង រថយន្តថយក្រោយដោយមានសភាពចង្អៀតនិងពិបាកថយក៏ជ្រុលធ្លាក់ប៉ះចំទៅនឹងសាឡាង បណ្ដាលឲ្យខូចកាងខាងក្រោយរថយន្ត ហើយប្រភពដដែលពីប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ គាត់លើកឡើងថា ពិតជាសំណាងណាស់ដែលខ្ញុំដើរផុតពីចំណុចហ្នឹង ៕

ទោះបីយ៉ាងណាប្រជាពលរដ្ឋស្នើសុំលោក ហុីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងជួយសម្រួលនិងបញ្ជៀសគ្រោះថ្នាក់ផ្សេងៗដោយ យថាហេតុ គួរតែមានវិធានការ ផ្លាស់ប្តូរទីតាំងកំពង់ចម្លងសាឡាងចុងថ្នល់ស្ថិតក្នុងភូមិចុងកោះ ខាងក្រុងកំពង់ឆ្នាំង រកទីតាំងថ្មីនិងធំទូលាយងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរទាំងម៉ូតូទាំងរថយន្ត ជាពិសេសពេលថយក្រោយម្ដងៗ ឡើងលើកសាឡាង សង្ឃឹមថាលោកអភិបាលក្រុងកំពង់ឆ្នាំងនិងមានវិធានការជួយសម្រួលក្នុងការផ្លាស់ប្ដូររកកំពង់ចម្លងថ្មី ជូនអ្នកដំណើរដើម្បីដោយសុវត្ថិភាពជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងទៅឆ្លងមក។រាយការណ៍៖លោក អឿន វណ្ណះ TK08 ប្រចាំខេត្តកំពង់ឆ្នាំង




No comments