Breaking News

សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាសទី១ ពង្រឹងគណកម្មការប្រតិបត្តិសាមគ្គីភាពផ្ទៃក្នុងនិងប្រកាសសមាសភាពសមាជិកចំនួន១៤រូបបញ្ចូលក្នុងសមាគម!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពអញ្ជើញបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាសទី១ ពង្រឹងគណកម្មការប្រតិបត្តិសាមគ្គីភាពផ្ទៃក្នុងនិងប្រកាសសមាសភាពសមាជិកចំនួន១៥រូបបញ្ចូលជាសមាជិកសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព។

មុននិងបើកកិច្ចប្រជុំសមាជិកសមាជិកាសមាគម យុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពទាំងអស់អញ្ជើញក្រោកឈឡើងគោរពភ្លេងជាតិព្រះរាជាណាចក្រកម្ពុជា។

ចាប់ផ្តើមកិច្ចប្រជុំលោក ឡុច ឆៃដែន អគ្គលេខាធិការបានអានជីវៈប្រវត្តិសង្ខេបសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពបានចាប់បដិសន្ធិឡើងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ មាន លិខិតអនុញ្ញាតជាផ្លូវការរបស់ក្រសួងមហាផ្ទៃសេចក្តីសម្រេចលេខ ៣៨២៤ ប្រក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដែលបានបង្កើតសមាគមជាផ្លូវការ និងសេចក្តីសម្រេចលេខ ២៧៣ ព.ស ចុះថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៥ របស់ ក្រសួងព័ត៌មាន សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពបានចាប់បដិសន្ធិមកដល់បច្ចុប្បន្ន ១៣ខែ១៩ថ្ងៃ។

លោកអគ្គលេខាធិការបានអានបន្តថាសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយស្ថាបនិកចំនួន២រូប មានលោក អ៊ុន ចន្ថា និងលោក ធូ ចន្ថា បានចាប់ដៃគ្នាបង្កើតសមាគមនេះឡើងក្នុងនោះក៏មានឧបសម្ព័ន្ធទី៣ សមាសភាពដឹកនាំសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពស្ថាបនិកចំនួន ៥ រូបមាន៖១.លោក អ៊ុន ចាន់ថា ប្រធាន ២.លោក ធូ ចន្ថា អនុប្រធាន ៣.លោក ឡុច ឆៃដែន អគ្គលេខាធិការ ៤.លោក ទ្រី ផល្លាប រដ្ឋបាល ៥.លោកស្រី អឿន ស្រីនិ ហេរញ្ញិក។

សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពបង្កើតឡើងមានចក្ខុវិស័យ ក្នុងគោលដៅជាច្រើនដូចជាចូល រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសលើវិស័យឱ្យស្របតាមគោលនយោបាយ សមាគមរួមចំណែក លើកស្ទួយធនធានមនុស្សក្នុងវិស័យព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈសមាគមចូលរួមកិច្ចការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការអប់រំច្បាប់តាមគោលនយោបាយរបស់រាជរដ្ឋា ភិបាលកម្ពុជា និងប្រឆាំងព័ត៌មានក្លែងក្លាយនិង ចងក្រង និងប្រមូលផ្តុំអ្នកព័ត៌មានដែលមានគោលបំណងដូចគ្នា ចូលរួមពង្រីកពង្រឹងនឹងផ្តល់ការប្រឹក្សាដល់អ្នក ព័ត៌មានជាពិសេសសមាជិកសមាគមឱ្យមាន ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ចូលរួមសហការ ដើម្បីជួយសម្រប សម្រួល និងគាំពារដល់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈក្នុងពេល ជួបប្រទះនូវបញ្ហា ចូលរួមកិច្ចការសង្គម និង ការងារមនុស្សធម៌ជាពិសេសពាក់ព័ន្ធសារព័ត៌មាន។

លោក អ៊ុន ចាន់ថា សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពមានប្រសាសន៍បានលើឡើងថាក្នុងនាមជាគណៈកម្មការប្រតិបត្តិនិងជាគ្រឹះសសរទ្រូងនៃសមាគមត្រូវតែពង្រឹងសមត្ថភាពអោយបានគ្រប់គ្នាហើយប្រកាន់ភ្ជាប់គោរពនៃបទបញ្ជារផ្ទៃនិងតួនាទីនីមួយៗរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។

លោកប្រធានសមាគមមានប្រសាសន៍ផ្កើនរំលឹកទៅដល់គណៈកម្មការប្រតិបត្តិនិងសមាជិកសមាជិកាទាំងអស់អោយយល់អំពីប្រធានគណៈកម្មការប្រតិបត្តិ-អនុប្រធានគណៈកម្មការប្រតិបត្តិ

-អគ្គលេខាធិការ-អគ្គលេខាធិការរង-រដ្ឋបាល-ហេរញ្ញិក មានតួនាទីសំខាន់អ្វីខ្លះក្នុងសមាគម។

លោក អ៊ុន ចាន់ថា ប្រធានសមាគមមានប្រសាសន៍និងជំនួយស្មារតីដល់គណៈកម្មការប្រតិបត្តិទាំងអស់ថាក្នុងនាមជាគណៈកម្មការប្រតិបត្តិនិងសមាជិកសមាជិកាទាំងអស់គ្នាត្រូវតែពង្រឹងក្នុងការតាមដានក្នុងគ្រប់តេឡេក្រាមគណៈកម្មការប្រតិបត្តិនិងផ្តល់យោបល់គ្នាទៅវិញទៅមកអោយបានគ្រប់ពេលវេលាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនសូមគណៈកម្មការប្រតិបត្តិនិងសមាជិកសមាជិកាទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានសកម្មភាពក្នុងគ្រុបដើម្បីទទួលបទពិសោធន៍និងព័ត៌មានថ្មីៗនិងដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

លោកប្រធានសមាគមមានប្រសាសន៍បន្តលើកឡើងថា៖សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព បង្កើតឡើងដើម្បីមានគោលបំណងលើកស្ទួយ នៃការគ្រប់គ្រងវិស័យព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស លើវិស័យព័ត៌មានឱ្យស្របតាមគោលនយោបាយ រួមចំណែកលើកស្ទួយធនធានមនុស្សក្នុងវិស័យព័ត៌មាន តាមរយៈការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា ចូលរួមក្នុងកិច្ចការងារផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការអប់រំច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាលនិងប្រឆាំងនឹងព័ត៌មានក្លែងក្លាយនិងចូលរួមលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យព័ត៌មាន ចងក្រង និងប្រមូលផ្តុំអ្នកសារព័ត៌មាន ដែលមានគោលបំណងដូចគ្នា ចូលរួមចំណែកពង្រីក ពង្រឹង និងផ្តល់ការប្រឹក្សាយោបល់ដល់អ្នកសារព័ត៌មានឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានជាពិសេសសមាជិកសមាជិកា។

សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពនិងថ្នាក់ដឹកនាំព្រមទាំងសមាជិកសមាជិកាសមាគម"សូមឆ្លើយថាទេរាល់ព័ត៌មានក្លែងក្លាយ"ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

យើងត្រូវ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ការយល់ដឹងពីព័ត៌មានក្លែងក្លាយ ហើយព័ត៌មានក្លែងក្លាយ គឺនិយាយសំដៅដល់ព័ត៌មានមិនពិត ព័ត៌មានញុះញង់ រើសអើង ឱ្យប្រើអំពើហង្សាដែលត្រូវបានគេកែច្នៃ ប្រឌិតឡើងក្នុងទម្រង់ជាអត្ថបទ រូបភាព សំលេង ឬវីដេអូ ហើយយកទៅផ្សព្វផ្សាយលើប្រព័ន្ធអ៉ីនធឺណេត ឬនៅតាមបណ្ដាញទំនាក់ទំនងសង្គម ដែលវានឹងទាញការកេញចំណេញលើអាជីវកម្មនយោបាយ ជាពិសេសវាបង្កភាពចលាចលនៅក្នុងសង្គម។

លោក ប្រធានមានប្រសាសន៍បន្តថាព័ត៌មានក្លែងក្លាយបានផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដូចជា ផលប៉ះពាល់ខ្លួនឯង ក្រុមគ្រួសារ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ច នយោបាយ និងនាំឱ្យបងប្អូនប្រជាពលរដ្ឋបាត់បង់លើការដឹកនាំរបស់អាជ្ញាធរ ឬមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដូច្នេះ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនេះក្រសួងព័ត៌មាន បានបង្កើតយុទ្ធសាស្រ្តមួយដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ គឺមិនបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មិនចែករំលែកព័ត៌មានក្លែងក្លាយ និងមួយទៀតត្រូវផ្សព្វផ្សាយ និងចែករំលែកតែព័ត៌មានពិត និងមានប្រភពច្បាស់លាស់។

ជាកិច្ចបញ្ចប់លោកប្រធានសមាគមប្រគល់សេចក្តីសម្រេចជូនដល់សមាជិកចំនួន ១៤រូបរួមមានឈ្មោះ៖

១.ឯកឧត្តម សុខហេង សុម៉ាលី ជាទីប្រឹក្សា

២.លោក ភៅ សុផល អនុប្រធាន

៣.លោក ឡុច ឆៃដែន អគ្គលេខាធិការ

៤.លោក ធូ ចាន់ថុល អគ្គលេខាធិការរង

៥.លោក អ៊ុន គីមម៉េង អគ្គលេខាធិការរង

៦.លោក ជី រិទ្ធី សមាជិក

៧.លោក ជា ហួត សមាជិក

៨.លោក ញុឹប សុជាតិ សមាជិក

០៩.លោក មុយ ចាន់ថន សមាជិក

១០.លោក អ៊ុន ចន្ធី សមាជិក

១១.លោក ទ្រី វណ្ណហេង សមាជិក

១២.លោក មុយ សុខម៉េង សមាជិក

១៣.លោក តុង ពិសី បញ្ចូលជាសមាជិកនៃសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពនិងបានចែកកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនដល់សមាជិកសមាជិកាទាំងអស់ក្នុងម្នាក់មួយក្បាលដើម្បីយកទៅអានហ្នឹងស្វែងយល់ពីអត្ថន័យនៅក្នុងកូនសៀវភៅនេះដើម្បីជ្រាបនិងធ្វើព័ត៌មានឱ្យមានតម្លាភាពនិងជាយ័ន្តអាវក្រោះការពារគ្រប់គ្នាចៀសវាងផ្សព្វផ្សាយព័ត៌មាននិងរងការប្រកាន់ឬធ្វើព័ត៌មានមិនពិត។

លោកប្រធានសមាគមនិងថ្នាក់ដឹកនាំសមាជិកសមាជិកាទាំងអស់ប្ដេជ្ញាចិត្តនិងចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយមិនមានប្រភពច្បាស់លាស់ហើយ«និយាយថាទេរាប់ព័ត៌មានក្លែងក្លាយ»។



No comments