Breaking News

ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សានិងជាប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងព័ត៌មានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មាននិងយកព័ត៌មានរៀបចំដោយសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សានិងជាប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងព័ត៌មានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មាន និងយកព័ត៌មាន រៀបចំដោយសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពចំនួន២ថ្ងៃ នៅថ្ងៃ៣០-៣១ ខែសីហា ឆ្នាំ២០២៥ រៀបចំឡើងនៅក្នុងបុរីរិទ្ធិស័ក្តផ្ទះលេខFL-08 ស្ថិតក្នុងភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងពិធីបើកនោះឯកឧត្តមមានប្រសាសន៍សំណេះសំណាលជំនួយស្មារតីដល់សិក្ខាកាមទាំងអស់ត្រូវតែយកចិត្តទុកដាក់រៀនសូត្រស្ដាប់គ្រូឧទេ្ទសបង្ហាត់បង្រៀនពន្យល់ណែនាំហ្នឹងចេះថ្លឹងថ្លែងយល់ពីការធ្វើព័ត៌មានដោយសច្ចធម៌មិនលំអៀងមិនទទួលប្រយោជន៍ ដោយសុចរិតទើបព័ត៌មានមានតម្លាភាព ចៀសវាងធ្វើព័ត៌មានមិនច្បាស់ធ្វើឲ្យមានការភាន់ច្រឡំឬប៉ះពាល់ដល់ប្រទេសជាតិ។

ឯកឧត្តមមានប្រសាសន៍បន្តទៀតថាសិក្ខាកម្មទាំងអស់ត្រូវតែពង្រឹងស្មារតីនិងព្យាយាមសិក្សាអោយបានច្រើនជាពិសេសពេលដែលក្រសួងព័ត៌មាន មានបើកវគ្គបណ្ដុះបណ្ដាលឬតាមសមាគមនានា ដើម្បីពង្រឹងសមត្ថភាពឱ្យមានសមត្ថភាពក្នុងការទទួលព័ត៌មានពិត មិនបំភ្លៃ និងជំនាញយកព័ត៌មានធ្វើឲ្យព័ត៌មានកាន់តែ ល្អប្រសើរ។



No comments