តើលោកអភិបាលស្រុកបរិបូរណ៍អាចរៀបចំសណ្ដាប់ធ្នាប់ផ្សារពន្លៃទល់មុខសាលាស្រុករបស់លោកបានដែរឬទេ៖ពិតជាមានហានិភ័យខ្លាំងណាស់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥មុខផ្សារពន្លៃ ត្រូវបានអ្នកយកភាស៊ីម៉ូតូរំលោភលើដីចំណីផ្លូវ ធ្វើឱ្យកក់ស្ទះចរាចរណ៍!!!
ខេត្តកំពង់ឆ្នាំង៖ ផ្សាយចេញព្រឹកថ្ងៃទី ១៧ សីហា ឆ្នាំ ២០២៥ ដូចពាក្យចាស់ពោតថាបើខ្មោចស្រុកមិនបើកដៃខ្មោចព្រៃក៏មិនហ៊ានដែរ ប្រជាពលរដ្ឋតែងសង្កេតឃើញថាចំណីផ្លូវរបស់សាធារណៈរបស់រដ្ឋត្រូវបានជនមួយចំនួនបានរំលោភបំពាននិងធ្វើអាជីវកម្មផ្ញើម៉ូតូដោយសេរីដើម្បីជាប្រយោជន៍ដាក់លុយចូលខោប៉ៅរបស់ខ្លួន ជាក់ស្ដែងនៅចំណុចមុខផ្សារពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដីចំណីផ្លូវជាតិលេខ៥ ជាដីផ្លូវសាធារណៈរបស់រដ្ឋសម្រាប់ប្រជាពលរដ្ឋថ្មើជើង នឹងធ្វើដំណើរទៅមក ត្រូវបានជនមួយចំនួនបង្កើតអាជីវកម្ម ផ្ញើម៉ូតូយកភាស៊ីក្នុងម៉ូតូ១គ្រឿង១០០០០៛(មួយពាន់រៀល)ជារៀងរាល់ថ្ងៃ សម្រាប់យកលុយដាក់ខោប៉ៅ មិនគិតពីអាហារីភ័យ ផ្សេងៗកើតឡើងដោយយថាហេតុ ជាពិសេសរំលោភដីចំណីផ្លូវ ធ្វើឱ្យមានការកក់ស្ទះចរាចរណ៍រៀងរាល់ព្រឹក។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទៅមកមានការរអ៊ូរទាំជាខ្លាំង ដោយសាររាល់ព្រឹកមានការកកស្ទះពិបាកនឹងធ្វើដំណើរ ជាពិសេសចិញ្ចើមផ្លូវជាតិលេខ ៥ ត្រូវបានម្ចាស់ភាស៊ីរំលោភដាក់ភាស៊ីផ្ញើរម៉ូតូលើផ្លូវ ពួកគាត់មានការបារម្ភហានិភ័យគ្រោះថ្នាក់ចរាចរណ៍ជា យថាហេតុណាមួយកើតឡើង ដើម្បីសុខសុវត្ថិភាព និងសោភណ្ឌភាពតាមដងផ្លូវជាតិលេខ៥ កន្លងមកតែងតែមានគ្រោះថ្នាក់ផ្សេងៗកើតឡើងជាបន្តបន្ទាប់។
ប្រជាពលរដ្ឋបានបន្តទៀតថា៖ជាក់ស្ដែងកាលពីកន្លងទៅថ្មីៗនេះ អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវជាតិលេខ(៥២c) ដែលស្ថិតនៅក្នុងឃុំស្រុកទ្រូភូមិឆ្នូកទ្រូ ស្រុកបរិបូរណ៍ តែហេតុអ្វីមិនរៀបចំសណ្ដាប់ធ្នាប់ផ្លូវសាធារណៈនៅផ្សារពន្លៃផងឬក៏ទុកឱ្យម្ចាស់អាជីវកម្មនេះធ្វើអាជីវកម្មផ្ញើម៉ូតូដើម្បីដោយសេរី។
ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថាទីតាំងចំណុចរញ៉េរញ៉ៃផ្ញើម៉ូតូលើកន្លងផ្លូវសាធារណៈរបស់រដ្ឋនៅបណ្ដោយផ្លូវជាតិលេខ ៥ នេះគឺនៅមិនឆ្ងាយពីសាលាស្រុកបរិបូរណ៍នោះទេ។ (ពោល)គឺទល់មុខតែម្ដងហេតុអ្វីបានជាលោកអភិបាលស្រុកបរិបូរណ៍មិនមានចំណាត់កាលណាមួយដើម្បីធ្វើការណែនាំទៅដល់ម្ចាស់អាជីវកម្មហាមឃាត់ទៅដល់ម្ចាស់អាជីវកម្មទាំងនោះកុំឲ្យធ្វើអាជីវកម្មលើផ្លូវរបស់សាធារណៈរដ្ឋជៀសវាងការកក់ស្ទះនិងបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដោយយថាហេតុក៏ដូចចូលរួមចំណែកក្នុងការទប់ស្កាត់ ចៀសវាង(គោបាត់បានធ្វើរបង)។
ប្រជាពលរដ្ឋបានបន្តទៀតថាលោកអភិបាលស្រុកបរិបូរហាក់បីដូចជាអសមត្ថភាពក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនហើយទីតាំងធ្វើអាជីវកម្មផ្ញើម៉ូតូនេះនៅមិនឆ្ងាយទេសាលាស្រុករបស់លោកទេគឺទល់មុខសាលាស្រុកតែម្ដង។
ការលើកឡើងប្រជាពលរដ្ឋនិងមហាជននៅក្នុងមូលដ្ឋានថា៖លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ជាប្រធានគណៈបញ្ជាការឯកភាពស្រុក គួរតែយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសម្រាប់ធ្នាប់នឹងធ្វើការណែនាំទៅដល់ម្ចាស់អាជីវកម្មមួយចំនួនតែងតែរំលោភបំពានយកផ្លូវចំណីរបស់សាធារណរដ្ឋធ្វើអាជីវកម្ម។ជារឿយៗដើម្បីជាប្រយោជន៍របស់ខ្លួនតែធ្វើឱ្យប៉ះពាល់ប្រយោជន៍រួម សង្ឃឹមថាលោកអភិបាលស្រុកបរិបូណ៌និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសម្រាប់ធ្នាប់ក្នុងដែនដីរបស់ខ្លួនបានចាក់ជាមិនខាន។
ទោះបីប្រជាពលរដ្ឋសំណូមពរទៅដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ដែលជាគណៈនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយជំរុញឲ្យថ្នាក់ក្រោមពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ផ្លូវសាធារណៈ ឱ្យបានល្អប្រសើរដើម្បីបញ្ជៀសរាល់គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ និងឱ្យមានសោភ័ណភាពស្អាត ដើម្បីបញ្ជៀសការកក់ស្ទះនៅមុខផ្សារពន្លៃផងទៀន៕
អង្គភាពសារព័ត៌មានយើងរិះគន់ក្នុងន័យស្ថាបនាមិនបានរិះគន់ជាន់ពន្លិចនោះទេ ក៏ដូចជាចូលរួមចំណែកក្នុងការបញ្ជៀសគ្រោះថ្នាក់ផ្សេងៗដោយយថាហតុ អង្គភាពយើងនិងរង់ចាំការបំភ្លឺគ្រប់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុក-ខេត្តកំពង់ឆ្នាំងរាល់ម៉ោងធ្វើការស្ដីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានតាមរយៈ លេខ៖096 711 7744/088 583 5777 077414199 សូមអគុណ🙏🙏
រាយការណ៍ដោយ៖ លោក អឿន វណ្ណៈ (TK08ប្រចាំខេត្តកំពង់ឆ្នាំង)។
No comments