លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពបានចាត់តាំងលោក សៅ កុសល អគ្គលេខាធិការរងនិងជានិពន្ធនាយកអង្គភាពរស្មីក្រុងតាខ្មៅនាំយកថវិកាមួយចំនួនប្រគល់ជូនលោក កើ រំលី អនុប្រធានព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យដែលបានជួបឧបហេតុគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យ!!
ខេត្តបន្ទាយមានជ័យ៖ថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោក សៅ កុសល អគ្គលេខាធិការរងនិងជានិពន្ធនាយក{រស្មីក្រុងតាខ្មៅ}តំណាងលោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពនិងជាចាងហ្វាងគេហទំព័រសារព័ត៌មាន(រស្មីក្រុងតាខ្មៅ)នាំយកថវិកាមហាគ្រួសារមិត្តអង្គភាព{រស្មីក្រុងតាខ្មៅ}ប្រគល់ជូនលោក កើ រំលី អនុប្រធានព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យដែលបានជួបឧបហេតុគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពនិងជាចាងហ្វាងគេហទំព័រ{រស្មីក្រុងតាខ្មៅ}ដល់សមាជិកនៃអង្គភាព បានរៃអង្គាសថវិកានៅក្នុងគ្រួសារមហាមិត្តអង្គភាពរស្មីក្រុងតាខ្មៅយកទៅប្រគល់ជូន លោក កើ រំលី អនុប្រធានព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យដើម្បីសម្រួលទុក្ខលំបាកបានមួយគ្រាទោះបីយ៉ាងណាអង្គភាពរស្មីក្រុងតាខ្មៅតែងតែយកចិត្តទុកដាក់ទៅដល់សមាជិកជានិច្ចហើយក៏មិនទុកសមាជិកចោលនោះដែរតែងតែព្យាយាមរកគ្រប់មធ្យោបាយទោះបីថវិកានេះបន្តិចបន្តួចក្តីតែជាការស្រឡាញ់រាប់អាននិងសហការគ្នាចេញពីចិត្តពីអង្គភាព។
ក្នុងឱកាសនោះដែរលោក សៅ កុសល បានពាំនាំប្រសាសន៍ផ្តាំផ្ញើនិងសួរសុខទុក្ខពីសំណាក់លោកប្រធានសមាគមទៅដល់លោក កើ រំលី កំពុងសម្រាប់ព្យាបាលជំងឺក្នុងមន្ទីរពេទ្យសូមថែទាំសុខភាពព្យាយាមអនាម័យនិងលេបថ្នាំអោយបានទៀងទាត់ នឹងជូនពរឱ្យឆាប់ជាពីជំងឺដើម្បីត្រឡប់មកប្រកបមុខរបរចិញ្ចឹមជីវិតចិញ្ចឹមប្រពន្ធកូនវិញ។សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពនិងអង្គភាពសារព័ត៌មានរស្មីក្រុងតាខ្មៅតែងតែយកចិត្តទុកដាក់ទៅដល់សមាជិករបស់ខ្លួន។ដែលជួបបញ្ហាផ្សេងៗដោយយក្សថាហេតុ។
ជាចុងក្រោយលោក កើ រំលី បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានសមាគមនិងបងប្អូនមហាមិត្តអង្គភាពរស្មីក្រុងតាខ្មៅទាំងអស់ដែលបានយកចិត្តទុកដាក់ចំពោះលោកទោះបីលោកមានបញ្ហាផ្សេងៗអង្គភាពតែងតែចូលរួមរកដំណោះស្រាយជូនគាត់រហូត។លោកគ្មានពាក្យអ្វីក្រៅពីសូមជូនពរលោកប្រធានសមាគមនិងបងប្អូនមហាមិត្តគ្រួសារអង្គភាពសារព័ត៌មានរស្មីក្រុងតាខ្មៅទាំងអស់មានសុខភាពល្អរឹងមាំ។ទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងការងារសូមអរគុណ។











No comments