Breaking News

សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពទទួលអំណោយមនុស្សធម៌ពីសមាគមមនុស្សធម៌គាំពារពលរដ្ឋកម្ពុជាអង្ករផ្កាម្លិះចំនួន២តោន!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពទទួលអំណោយពីឯកឧត្តម សុខហេង សុម៉ាលី ទីប្រឹក្សាសម្ដេចសង្ឃ បូរ គ្រី និងជាប្រធានសមាគមមនុស្សធម៌គាំពារពលរដ្ឋកម្ពុជាអង្ករផ្កាម្លិះចំនួន ២តោន មីខ្លាឃ្មុំ ៥កេស ក្រដាសព្រីន១កេះ ជូនដល់សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពសម្រួលក្នុងកិច្ចការងារនិងមនុស្សធម៌និងជួយដល់កងទ័ពនិងពលរដ្ឋមានជីវភាពខ្វះខាត!!!

ឯកឧត្តម សុខហេង សុម៉ាលី ទីប្រឹក្សាសម្ដេចសង្ឃ បូរ គ្រី និងជាប្រធានសមាគមមនុស្សធម៌គាំពារពលរដ្ឋបានលើកឡើងថាជានិច្ចការសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពតែងតែខិតខំរិះរកគ្រប់មធ្យោបាយស្វែងរកជំនួយដើម្បីយកមកចុះធ្វើកិច្ចការមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទើបធ្វើឲ្យឯកឧត្តមប្រធានសមាគមមានចិត្តចូលរួមចំណែកចែករំលែកគ្រឿងបរិភោគឧបភោគមួយចំនួនដែលជាថវិកាផ្ទាល់ខ្លួន។

ក្នុងឱកាសនោះដែលលោក អ៊ុន ចាន់ថា សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សុខហេង សុម៉ាលី ទីប្រឹក្សាសម្ដេចសង្ឃ បូរ គ្រី និងជាប្រធានសមាគមមនុស្សធម៌គាំពារពលរដ្ឋ នឹងចងចាំទុកក្នុងដួងចិត្ត និងកាយវិការ និងទឹកចិត្តដ៏ សប្បុរសនេះ ដែលបានឆ្លុះបញ្ចាំងនូវ គុណធម៌ ការចេះជួយគ្នាក្នុងគ្រារលំបាក ទាំងការផ្តល់នូវកម្លាំងចិត្ត នឹងថវិកា សម្រាប់សកម្មភាពផ្សេងៗ របស់សមាគម ។

សូមប្រសិទ្ធិពរជ័យ សិរីសួស្តី មហាប្រសើរ សូមជូនពរ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច សុភមង្គល និងសមប្រកបនូវពុទ្ធពរ បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ក្នុងក្រុមគ្រួសារជានិរន្ត ។



No comments