Breaking News

ទីតាំងបើកល្បែងស៊ីសងភ្នាល់ជល់មាន់តាមអនឡាញ {ឡែបថប់}មាន២កន្លែងក្នុងស្រុកស្អាងមានចំនួន២ឃុំស្នើរសុំលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកចុះបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី០៨.០១.២០២៦ ប្រជាពលរដ្ឋនៅតែបន្តផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}បន្តអោយដឹងថាមានទីតាំងបើកលេងភ្នាល់ល្បែងសុីសងជល់មាន់តាមអនឡាញមានចំនួន២កន្លែង ដោយមានទីតាំង(ទី១)ស្ថិតក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល និងទីតាំង(ទី២) ភូមិស្លាម៉ាត ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល តែអ្វីដែលចំឡែកប្រជាពលរដ្ឋលើកឡើងថាហេតុអ្វីទីតាំងជល់មាន់តាមអនឡាញខាងលើមានច្រើនម្ល៉េះតើលោកអធិការស្រុកស្អាងយល់ឃើញយ៉ាងណា ក្នុងការចុះស្រាវជ្រាវ តែយ៉ាងណាមិញប្រជាពលរដ្ឋនៅតែឆ្ងល់ថាហេតុអ្វីទីតាំងល្បីស៊ីសងខាងលើមានបើកគ្រប់ទីកន្លែងបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំមិនយកចិត្តទុកដាក់បង្ក្រាប ឬក៏ទុកឱ្យលោកអធិការស្រុកអ្នកចុះបង្ក្រាប ។

ពលរដ្ឋនៅបន្តលើកឡើងថានៅមូលដ្ឋានអ្នកដែលមានអំណាចគឺមេប៉ុស្តិ៍និងចៅសង្កាត់ បែរជាមិនមានទំនួលខុសត្រូវ ក្នុងការចុះពិនិត្យឬស្រាវជ្រាវធ្វើការហាមឃាត់រាល់ល្បែងស៊ីសងខាងឡើយណាដែលខុសច្បាប់និងគ្មានច្បាប់អនុញ្ញាតធ្វើឲ្យប៉ះពាល់ ទៅដល់សង្គម ជាពិសេសធ្វើឲ្យគ្រួសារបែកបាក់ និងមានហិង្សាក្នុងគ្រួសារជាដើម អាចបង្ករបង្កើតជាអំពើចោរកម្មផ្សេងៗដោយយថាហេតុដោយសារតែល្បែង។

អង្គភាព{រស្មីក្រុងតាខ្មៅ}ចូលរួមផ្សព្វផ្សាយសកម្មភាពនៅក្នុងមូលដ្ឋានក៏ដូចចូលរួមចំណែកជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុក.ខេត្តដើម្បីជ្រាបជាព័ត៌មានដែលអាជ្ញាធរមិនទាន់ទទួលបានក្នុងដៃរបស់ខ្លួន អង្គភាពយើងនិងធ្វើការបំភ្លឺរាល់ម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មានសូមអរគុណ។


ទីតាំង(ទី១)ស្ថិតក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល👇👇👇👇


ទីតាំង(ទី២) ភូមិស្លាម៉ាត ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល👇👇👇



No comments