Breaking News

លោក សុង សារិទ្ធិ ប្រធានមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យនិងលោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពលោក ឃុត ណារិន ប្រធានសមាគមកម្មករយុវជនកម្ពុជា បាននាំយកស្បៀងប្រគល់ជូនដល់សាលាក្រុងរាជធានីភ្នំពេញ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ថ្ងៃចន្ទ ១០រោច ខែ មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២ កំលាំងសាមគ្គីបងប្អូនខ្មែរ តាមរយៈ:សមាគមសាពត៌មានយុវជនក្រោមពន្លឺសន្តិភាព ដែលមានលោក អ៊ុន ចាន់ថា ប្រធានសមាគម និងលោក ឃុត ណារិន ប្រធានសមាគមកម្មករយុវជនកម្ពុជា ដឹកនាំដោយលោក សុង សារិទ្ធិ ប្រធានមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ បានយកស្បៀង ខោកាប៊យចំនួន១០០ខោ ភួយ សំលៀកបំពាក់របស់ប្រើប្រាស់និង ទឹកសុទ្ធ-មី-ថវិការ៧មុឺនរៀល បានមកពីបងប្អូនប្រជាពលរដ្ឋកំលាំងសាមគ្គីសំរាប់ជូនដល់វិរ:កងទ័ពជនភៀសសឹកដែលសៀមបានឈ្លានពានរំលោភដែនអធិបតេយ្យភាពមកលើប្រទេសកម្ពុជា យកជូនដល់សាលាក្រុងរាជធានីភ្នំពេញ។




No comments